តែ​មិន​មានតម្រិះ​បរិបូណ៌​ទេ​ ​។​ ​បុគ្គល​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សមាធិ​សម្បទា​នោះ​។​ ​ធម៌​ទាំងឡាយ​ដទៃ​ណា​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​សមាធិ​សម្បទា​ ​បុគ្គល​នោះ​ ​រមែង​ញ៉ាំង​ឆន្ទះ​ឲ្យ​កើត​ ​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំងនោះ​ផង​ ​ជា​អ្នកមាន​ការប្រព្រឹត្តិ​មិន​រួញរា​ ​ប្រព្រឹត្តិ​មិន​ធូរ​ថយ​ផង​។​ ​បុគ្គល​នោះ​ ​រមែង​បាន​នូវ​ញាណទស្សនៈ​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ដោយ​ញាណទស្សនៈ​នោះ​ ​តែ​មិន​មានតម្រិះ​បរិបូណ៌​ទេ​ ​។​ ​បុគ្គល​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​ញាណទស្សនៈ​នោះ​។​ ​ធម៌​ទាំងឡាយ​ដទៃ​ណា​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​ញាណទស្សនៈ​ ​បុគ្គល​នោះ​ ​រមែង​ញ៉ាំង​ឆន្ទះ​ឲ្យ​កើត​ ​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំងនោះ​ផង​ ​ជា​អ្នកមាន​ការប្រព្រឹត្តិ​មិន​រួញរា​ ​ប្រព្រឹត្តិ​មិន​ធូរ​ថយ​ផង​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម៌​ទាំងឡាយ​ដូចម្តេច​ ​ដែល​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ ​ជាង​ញាណទស្សនៈ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​
ថយ | ទំព័រទី ២៥១ | បន្ទាប់