បាន​ដល់​នូវ​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងាត់​នោះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម៌​នេះឯង​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​ញាណទស្សនៈ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​វិចារៈ​រួចហើយ​ ​ក៏បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​ជា​ធម្មជាតិ​កើតមាន​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​ទុតិយជ្ឈាន​។​បេ​។​ ​តតិយជ្ឈាន​។​បេ​។​ ​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម៌​នេះឯង​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​ញាណទស្សនៈ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​ប្រព្រឹត្ត​កន្លង​ ​នូវ​រូបសញ្ញា​(​១​)​ ​ព្រោះ​អស់​ទៅ​នៃ​បដិឃ​សញ្ញា​(​២​)​ ​ព្រោះ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​(​៣​)​ ​ដោយ​
​(​១​)​ ​រូបសញ្ញា​ ​សេចក្តី​សំគាល់​ក្នុង​រូប​ ​ឯ​រូប​ក្នុង​ទីនេះ​ ​សំដៅយក​រូបាវចរ​ជ្ឈាន​ផង​ ​អារម្មណ៍​របស់​រូបាវចរ​ជ្ឈាន​នោះ​ផង​។​ ​(​២​)​ ​បដិឃ​សញ្ញា​ ​សេចក្តី​សំគាល់​កើតឡើង​ដោយ​ការ​ប៉ះពាល់​ ​គឺ​ចក្ខុ​ប៉ះពាល់​នឹង​រូប​ ​ត្រចៀក​ប៉ះពាល់​នឹង​សំឡេង​ជាដើម​។​ ​(​៣​)​ ​នានត្ត​សញ្ញា​ ​សញ្ញា​ផ្សេង​ៗ​គ្នា​ ​ឯ​សញ្ញា​ដែល​ផ្សេង​ៗ​គ្នា​នោះ​មាន៤៤​ ​គឺ​ ​កាមាវចរ​កុសល​សញ្ញា៨​ ​អកុសល​សញ្ញា១២​ ​កាមាវចរ​កុសល​វិបាក​សញ្ញា១១​ ​អកុសលវិបាក​សញ្ញា២​ ​កាមាវចរ​កិរិយា​សញ្ញា១១​។​
ថយ | ទំព័រទី ២៥២ | បន្ទាប់