ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដូច​ក្បាល​ពស់​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ចិត្តច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នោះ​ ​មាន​ច្រើនក្រៃ​លែង​។​ ​អរិ​ដ្ឋ​ភិក្ខុ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​ ​ទុកជា​ភិក្ខុ​ទាំងឡាយ​នោះ​សាកសួរ​ដេញដោល​សួររក​ហេតុ​យ៉ាងនេះ​ហើយ​ ​ក៏​នៅតែ​និយាយ​ប្រកាន់​រឹង​ ​ព្រោះ​កំឡាំង​នៃ​ទិដ្ឋិ​ ​ព្រោះ​ការ​ស្ទាបអង្អែល​ដោយ​ទិដ្ឋិ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ហើយ​យ៉ាងនេះ​ឯង​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ថា​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ទេ​។​
 [​១៣​]​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​ភិក្ខុ​ឈ្មោះ​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ ​ជា​អ្នកសម្លាប់​ត្មាត​ ​ឲ្យ​បែរ​ចាក​ទិដ្ឋិ​អាក្រក់​នុ៎ះ​បាន​ ​ក្នុង​កាលណា​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ក្នុង​កាលនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្អុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​
ថយ | ទំព័រទី ២៩ | បន្ទាប់