ក្រាបទូលសេចក្តីនោះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុឈ្មោះអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើងថា អាត្មាអញដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងឡាយ បានឮដំណឹងថា ភិក្ខុឈ្មោះអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើងថា អាត្មាអញដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពទេ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះឯង យើងខ្ញុំទាំងឡាយ ក៏ចូលទៅរកអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត លុះចូលទៅដល់ហើយ ក៏បានសួរដំណើរនោះ នឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ បានឮថា អ្នកមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា អាត្មាអញ ដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ