មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​ ​មាន​ច្រើនក្រៃពេក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​តថាគត​សំដែង​ហើយ​ ​យ៉ាងនេះ​ប្រពៃ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ធម៌​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​តថាគត​សំដែង​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដោយ​អនេកបរិយាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​ពិតមែន​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​ ​មាន​ច្រើនក្រៃពេក​ ​តថាគត​ ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដូច​រាង​ឆ្អឹង​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​ ​មាន​ច្រើនក្រៃពេក​។​ ​បេ​។​ ​តថាគត​ ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដូច​ក្បាល​ពស់​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​ ​មាន​ច្រើនក្រៃពេក​ ​កាលបើ​ហេតុ​មាន​ទំនង​យ៉ាងនេះ​ ​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ ​ជា​អ្នកសម្លាប់​ត្មាត​នេះ​ ​ឈ្មោះថា​ ​ពោល​បង្កាច់​តថាគត​ផង​ ​ឈ្មោះថា​ ​គាស់រំលើង​ ​នូវ​ខ្លួនឯង​ផង​ ​តែង​ទទួល​នូវ​បាប​ ​ដ៏​ច្រើន​ផង​ ​ព្រោះ​អំពើ​ដែល​ខ្លួន​ប្រកាន់​អាក្រក់​ ​ព្រោះថា​អំពើនោះ​ ​នឹង​ប្រព្រឹត្តទៅ​
ថយ | ទំព័រទី ៣៨ | បន្ទាប់