ឥតិ​វុត្ត​កៈ​(​១​)​ ​ជាត​កៈ​(​២​)​ ​អព្ភូត​ធម្មៈ​(​៣​)​ ​វេ​ទល្លៈ​(​៤​)​ ​លុះ​មោឃបុរស​ទាំងនោះ​ ​បាន​រៀន​ធម៌​នោះ​ហើយ​ ​ក៏​មិនបាន​ពិចារណា​ ​នូវ​សេចក្តី​នៃ​ធម៌​ទាំងឡាយ​នោះ​ ​ដោយ​ប្រាជ្ញា​ ​ធម៌​ទាំងនោះ​ ​ដែល​មោឃបុរស​ទាំងនោះ​ ​មិនបាន​ពិចារណា​ ​នូវ​សេចក្តី​ដោយ​ប្រាជ្ញា​ហើយ​ ​ក៏​មិន​ប្រាកដ​ច្បាស់​ក្នុងចិត្ត​ ​មោឃបុរស​ទាំងនោះ​ ​រៀន​ធម៌​ដោយមាន​បំណង​តែ​ខាងលើ​ក​ទោស​គេ​ផង​ ​ដោយមាន​បំណង​តែ​ខាង​ដោះស្រាយ​វាទៈ​ ​ដូច្នោះ​ផង​ ​កុលបុត្រ​ទាំងឡាយ​ ​រៀន​ធម៌​ដើម្បី​ប្រយោជន៍​ណា​(​៥​)​ ​ពួក​មោឃបុរស​នោះ​ ​មិនបាន​នូវ​ប្រយោជន៍​នោះ​ ​របស់​ធម៌​នោះ​ឡើយ​ ​ធម៌​ទាំងឡាយ​នោះ​ ​ដែល
​(​១​)​ ​បានខាង​ព្រះ​សូត្រ​ទាំង១១០សូត្រ​ ​មាន​ពាក្យ​ថា​ ​វុត្ត​មិ​ទំ​ ​ភ​គ​វតា​ ​ដូច្នេះ​ជាដើម​។​ ​(​២​)​ ​បានខាង​ជាតក៥៥០​ ​មាន​អប​ណ្ណ​ជាតក​ជាដើម​។​ ​(​៣​)​ ​បានខាង​សូត្រ​ទាំងអស់​ដែល​សំដែង​អំពី​សេចក្តី​អស្ចារ្យ​ ​មាន​ពាក្យ​ថា​ ​ចត្ត​រោ​មេ​ ​ភិ​ក្ខ​វេ​ ​អ​ច្ឆ​រិយា​ ​អព្ភូត​ធម្មា​ ​អានន្ទ​ ​ដូច្នេះ​ជាដើម​។​ ​(​៤​)​ ​បានខាង​សូត្រ​ទាំងឡាយ​មាន​ចុល្ល​វេ​ទល្ល​សូត្រ​ ​មហា​វេ​ទល្ល​សូត្រ​ ​សម្មាទិដ្ឋិ​សូត្រ​ ​សក្ក​បញ្ហា​សូត្រ​ ​សង្ខារ​ភា​ជ​នី​យសូ​ត្រ​ ​និង​មហា​បុ​ណ្ណ​ម​សូត្រ​ជាដើម​ ​និង​សូត្រ​ទាំងពួង​ដែល​អ្នក​សួរ​បាន​សេចក្តី​ត្រេកអរ​ហើយ​ចេះតែ​សួ​រតៗ​ទៅ​។​ ​(​៥​)​ ​សំដៅយក​មគ្គផល​។​
ថយ | ទំព័រទី ៤០ | បន្ទាប់