មោឃបុរស​ទាំងនោះ​ ​រៀន​មិនល្អ​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់​កាលយូរ​អង្វែង​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ធម៌​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​រៀន​មិនល្អ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ ​អ្នក​ត្រូវការ​ដោយ​ពស់វែក​ ​ស្វែងរក​ពស់វែក​ ​ក៏​ត្រេច​ទៅ​ស្វែងរក​ពស់វែក​ ​បុរស​នោះ​ ​បានឃើញ​ពស់វែក១យ៉ាង​ធំ​ ​ហើយក៏​ចាប់​ពស់វែក​នោះ​ត្រង់​ខ្លួន​ ​ឬ​កន្ទុយ​ ​ពស់វែក​នោះ​ ​ក៏​ងាក​មក​ចឹក​បុរស​នោះ​ ​ត្រង់​ដៃ​ ​ឬ​ដើមដៃ​ ​ឬ​អវយវៈ​តូច​ធម​ណាមួយ​ ​បុរស​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ជិត​តែ​នឹង​ស្លាប់​ ​មាន​ពស់វែក​នោះ​ជាហេតុ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ពស់វែក​ ​បុរស​នោះ​ ​ចាប់​មិន​ស្រួល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​មោឃបុរស​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​រៀន​ធម៌​ ​គឺ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​ ​លុះ​មោឃបុរស​ទាំងនោះ​ ​រៀន​ធម៌​នោះ​ហើយ​ ​មិនបាន​ពិចារណា​ ​នូវ​សេចក្តី​នៃ​ធម៌​ទាំងនោះ​ ​ដោយ​ប្រាជ្ញា​ ​ធម៌​ទាំងឡាយ​នោះ​ ​ដែល​មោឃបុរស​ទាំងនោះ​ ​មិនបាន​ពិចារណា​ ​នូវ​សេចក្តី​ដោយ​ប្រាជ្ញា​ហើយ​ ​ក៏​មិន​ប្រាកដ​ច្បាស់​ក្នុងចិត្ត​ ​មោឃបុរស​ទាំងនោះ​ ​រៀន​ធម៌​ ​ដោយមាន​បំណង​តែ​ខាង​
ថយ | ទំព័រទី ៤១ | បន្ទាប់