លើកទោស​គេ​ផង​ ​ដោយមាន​បំណង​តែ​ខាង​ដោះស្រាយ​ ​នូវ​វាទៈ​ ​ដូច្នេះ​ ​ដូច្នោះ​ផង​ ​កុលបុត្រ​ទាំងឡាយ​រៀន​ធម៌​ ​ដើម្បី​ប្រយោជន៍​ណា​ ​ពួក​មោឃបុរស​នោះ​ ​ក៏​មិនបាន​នូវ​ប្រយោជន៍​នោះ​ ​របស់​ធម៌​នោះ​ឡើយ​ ​ធម៌​ទាំងឡាយ​នោះ​ ​ដែល​មោឃបុរស​ទាំងនោះ​ ​រៀន​មិនល្អ​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់​កាលយូរ​អង្វែង​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ធម៌​ទាំងឡាយ​ ​ដែល​មោឃបុរស​រៀន​មិនល្អ​ហើយ​ ​យ៉ាងនេះ​ឯង​។​
 [​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មាន​កុលបុត្រ​ពួក​ខ្លះ​រៀន​ធម៌​គឺ​ ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្តៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​ ​កុលបុត្រ​ទាំងនោះ​ ​លុះ​រៀន​ធម៌​នោះ​ហើយ​ ​ក៏​ពិចារណា​ ​នូវ​សេចក្តី​នៃ​ធម៌​ទាំងឡាយ​នោះ​ ​ដោយ​ប្រាជ្ញា​ ​ធម៌​ទាំងនោះ​ ​លុះ​កុលបុត្រ​ទាំងនោះ​ ​ពិចារណា​ ​នូវ​សេចក្តី​ដោយ​ប្រាជ្ញា​ហើយ​ ​ក៏​ប្រាកដ​ច្បាស់​ក្នុងចិត្ត​ ​កុលបុត្រ​ទាំងនោះ​ ​មិនមែន​រៀន​ធម៌​ ​ដោយមាន​បំណង​តែ​ខាងលើ​ក​ទោស​គេ​ផង​ ​មិនមែន​រៀន​ធម៌​ដោយមាន​បំណង​តែ​ខាង​ដោះស្រាយ​វាទៈ​ដូច្នេះ​ ​ដូច្នោះ​ផង​ ​កុលបុត្រ​ឯទៀត​រៀន​ធម៌​ ​ដើម្បី​ប្រយោជន៍​ណា​ ​កុលបុត្រ​ទាំងនោះ​ ​ក៏បាន​នូវ​ប្រយោជន៍​នោះ​ ​របស់​ធម៌​នោះ​
ថយ | ទំព័រទី ៤២ | បន្ទាប់