ធម៌​ទាំងនោះ​ ​ដែល​កុលបុត្រ​ពួក​នោះ​រៀន​ល្អ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​កាល​យូ​អង្វែង​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ធម៌​ទាំងឡាយ​ ​ដែល​កុលបុត្រ​ទាំងនោះ​ ​បាន​រៀន​ដោយ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​អ្នក​ត្រូវការ​ដោយ​ពស់វែក​ ​ស្វែងរក​ពស់វែក​ ​ត្រេច​ទៅ​ស្វែងរក​ពស់វែក​ ​បុរស​នោះ​ ​បានឃើញ​ពស់វែក១យ៉ាង​ធំ​ ​ក៏​សង្កត់​ពស់វែក​នោះ​ ​ដោយ​ដំបង​ដូចជា​ជើង​ពពែ​ ​ដោយ​ស្រួលបួល​ ​លុះ​សង្កត់​ដោយ​ដំបង​ដូចជា​ជើង​ពពែ​ ​យ៉ាង​ស្រួល​ហើយ​ ​ក៏​ចាប់​ត្រង់​ក​យ៉ាង​មាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពស់វែក​នោះ​រុំ​ព័ទ្ធ​ដៃ​ ​ឬ​ដើមដៃ​ ​ឬ​អវយវៈ​តូច​ធំ​ណាមួយ​ ​នៃ​បុរស​នោះ​ ​ដោយ​រុំ​ព័ទ្ធ​ទាំងឡាយ​ក៏​មែនហើយ​ ​តែបើ​ទុកជា​ដូច្នោះ​ ​បុរស​នោះ​ ​ក៏​មិនដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​សេចក្តី​ទុក្ខ​ជិតនឹង​ស្លាប់​ ​មាន​ពស់វែក​នោះ​ ​ជាហេតុ​ទេ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ពស់វែក​ ​បុរស​នោះ​ ​ចាប់​ត្រូវ​ទំនង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មាន​កុលបុត្រ​ពួក​ខ្លះ​ ​រៀន​ធម៌​ ​គឺ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់