ដើម្បីឲ្យរលាស់ខ្លួនចេញ មិនមែនដើម្បីឲ្យនៅប្រកាន់ឡើយ អ្នកទាំងឡាយចូរប្រុងស្តាប់នូវសេចក្តីនោះ ចូរខំយកចិត្តទុកដាក់ឲ្យប្រពៃ តថាគត និងសំដែង។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសអ្នកដើរផ្លូវឆ្ងាយ បុរសនោះ ឃើញនូវអន្លង់ទឹកដ៏ធំ មានត្រើយខាងអាយ ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យ មានត្រើយខាងនាយដ៏ក្សេម ប្រាសចាកភ័យ តែថាទូក ក្បូន ឬស្ពានសម្រាប់ឆ្លងពីត្រើយអាយទៅត្រើយនាយ នៃបុរសនោះមិនមានឡើយ បុរសនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា អន្លង់ទឹកដ៏ធំនេះ មានត្រើយខាងអាយ ប្រកបដោយសេចក្តីរង្កៀស និងភ័យ មានត្រើយខាងនាយដ៏ក្សេម ប្រាសចាកភ័យ ទូក ក្បូន ឬស្ពានសម្រាប់ឆ្លងពីត្រើយខាងអាយទៅត្រើយខាងនាយក៏គ្មាន បើដូច្នោះ មានតែអាត្មាអញ ប្រមូលស្មៅ កំណាត់ឈើ មែកឈើ និងចំបើង យកមកចងធ្វើជាក្បូន ហើយ