បាន​អាស្រ័យ​នូវ​ក្បូន​នេះ​ហើយ​ ​ព្យាយាម​ដោយដៃ​ ​និង​ជើង​ ​ឆ្លង​មកដល់​ត្រើយនាយ​ ​បាន​ដោយ​សួស្តី​ ​បើ​ដូច្នោះ​មានតែ​អាត្មាអញ​ ​លើក​ក្បូន​នេះ​ដាក់លើ​គោក​ ​ឬ​ពន្លិច​ក្នុងទឹក​ ​ហើយ​ដើរចេញ​ទៅកាន់​ទី​គួរ​តាមប្រាថ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​នោះ​ ​ដែល​ធ្វើ​យ៉ាងនេះ​ ​បាន​ឈ្មោះថា​ ​ជា​អ្នកធ្វើ​សេចក្តី​សមគួរ​ ​ដល់​ក្បូន​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មាន​ឧបមាដូចជា​ក្បូន​ ​ដែល​តថាគត​សំដែង​ហើយ​ ​ដើម្បីឲ្យ​រលាស់ខ្លួន​ចេញ​ ​មិនមែន​ដើម្បីឲ្យ​នៅ​ប្រកាន់​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ដឹង​ច្បាស់​នូវ​ធម៌​ ​មាន​ឧបមា​ដូច​ក្បូន​ ​ដែល​តថាគត​សំដែង​ហើយ​ ​គប្បី​លះបង់​ធម៌​(​១​)​ ​ទាំងឡាយ​ចេញ​ ​និង​ចាំបាច់​ពោល​ទៅ​ថ្វី​ ​ដល់​អកុសលធម៌​។​
 [​១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ជាទី​តាំង​នៃ​ទិដ្ឋិ​ទាំងឡាយ​នេះ​ ​មាន៦​។​ ​ហេតុ​ជាទី​តាំង​នៃ​ទិដ្ឋិ​ទាំង៦​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ចេះដឹង​ ​មិនឃើញ​នូវ​ពួក​អរិយបុគ្គល​ ​មិន​ឈ្លាស​ក្នុង​អរិយធម៌​ ​មិន​សិក្សា​ ​ក្នុង​អរិយធម៌​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​ ​សមថៈ​ ​និង​វិបស្សនា​។​ ​ដែល​ព្រះ​សាស្តា​ឲ្យ​លះ​នោះ​ ​គឺ​ឲ្យ​លះ​នូវ​ឆន្ទ​រាគ​ ​ក្នុង​សមថៈ​ ​និង​វិបស្សនា​នោះ​ឯង​
ថយ | ទំព័រទី ៤៧ | បន្ទាប់