មិនឃើញ​ ​នូវ​ពួកសប្បុរស​ ​មិន​ឈ្លាស​ក្នុង​សប្បុរិសធម៌​ ​មិន​សិក្សា​ក្នុង​ ​សប្បុរិសធម៌​ ​ពិចារណា​ឃើញ​នូវ​រូប​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លូន​របស់​អាត្មាអញ​ ​ដូច្នេះ១​ ​ពិចារណា​ឃើញ​នូវ​វេទនា​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​ដូច្នេះ១​ ​ពិចារណា​ឃើញ​នូវ​សញ្ញា​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លូន​របស់​អាត្មាអញ​ដូច្នេះ១​ ​ពិចារណា​ឃើញ​នូវ​សង្ខារ​ទាំងឡាយ​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លូន​របស់​អាត្មាអញ​ដូច្នេះ១​ ​អារម្មណ៍​ណា​ ​ដែល​បានឃើញ​ ​បានឮ​ ​បាន​ពាល់ត្រូវ​ ​បានដឹង​ច្បាស់​ ​មកដល់​ ​បាន​ស្វែងរក​ ​បាន​ពិ​ចារ​ណា​រឿយ​ៗ​ ​ក៏​ពិចារណា​ឃើញ​អារម្មណ៍​នោះ​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លូន​របស់​អាត្មាអញ​ដូច្នេះ១​ ​ហេតុ​ជាទី​តាំង​នៃ​ទិដ្ឋិ​ណា​ថា​ ​នោះ​ជា​សត្វលោក​ ​នោះ​ជា​ខ្លួន​អាត្មាអញ​ ​អាត្មាអញ​នោះ​ ​ទៅកាន់បរលោក​នឹងជា​អ្នក​ទៀងទាត់​ ​ឋិតថេរ​មិន​ប្រែប្រួល​ ​ឋិតនៅ​ដូចជា​សស្ស​ត​វត្ថុ​(​១​)​ ​ដូច្នោះឯង​ ​ក៏​ពិចារណា​ឃើញ​ហេតុ​ជាទី​តាំង​នៃ​ទិដ្ឋិ​នោះ​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លូន​របស់​អាត្មាអញ​ដូច្នេះ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ដែល​ចេះដឹង​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​ភ្នំ​សិនេរុ​ ​ដែនដី​ ​និង​មហាសមុទ្រ​ជាដើម​
ថយ | ទំព័រទី ៤៨ | បន្ទាប់