បានឃើញ​ពួក​អរិយៈ​ ​ជា​អ្នក​ឈ្លាស​ក្នុង​អរិយធម៌​ ​បាន​សិក្សា​ដោយ​ ​ប្រពៃ​ក្នុង​អរិយធម៌​ ​បានឃើញ​ពួកសប្បុរស​ ​ជា​អ្នក​ឈ្លាស​ក្នុង​សប្បុរិសធម៌​ ​បាន​សិក្សា​ ​ដោយ​ប្រពៃ​ ​ក្នុង​សប្បុរិសធម៌​ ​ពិចារណា​ឃើញ​នូវ​រូប​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លូន​របស់​អាត្មាអញ​ ​ពិចារណា​ឃើញ​នូវ​វេទនា​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លូន​របស់​អាត្មាអញ​ ​ពិចារណា​ឃើញ​ ​នូវ​សញ្ញា​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លូន​របស់​អាត្មាអញ​ ​ពិចារណា​ឃើញ​នូវ​សង្ខារ​ទាំងឡាយ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លូន​របស់​អាត្មាអញ​ ​អារម្មណ៍​ណា​ ​ដែល​បានឃើញ​ ​បានឮ​ ​បាន​ពាល់ត្រូវ​ ​បានដឹង​ច្បាស់​ ​បាន​ដល់​ ​បាន​ស្វែងរក​ ​បាន​ពិ​ចារ​ណា​រឿយ​ៗ​ ​ដោយចិត្ត​ ​ក៏​ពិចារណា​ឃើញ​នូវ​អារម្មណ៍​នោះ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លូន​របស់​អាត្មាអញ​ ​ហេតុ​ជាទី​តាំង​នៃ​ទិដ្ឋិ​ណា​ថា​ ​នោះ​ជា​សត្វលោក​
ថយ | ទំព័រទី ៤៩ | បន្ទាប់