នោះ​ជា​ខ្លួន​ ​អាត្មាអញ​នោះ​ទៅ​ក្នុង​បរលោក​ ​នឹងជា​បុគ្គល​ទៀងទាត់​ឋិតថេរ​ ​មិន​ប្រែប្រួល​ ​ឋិតនៅ​ដូច​សស្ស​តិ​វត្ថុ​ដូច្នោះឯង​ ​ក៏​ពិចារណា​ឃើញ​ ​នូវ​ហេតុ​ជាទី​តាំង​នៃ​ទិដ្ឋិ​នោះ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លូន​របស់​អាត្មាអញ​ ​អរិយសាវ័ក​នោះ​ ​កាល​ពិចារណា​ឃើញច្បាស់​យ៉ាងនេះ​ ​កាលបើ​វត្ថុ​នោះ​មិន​មាន​ ​គឺថា​ ​វិនាស​ទៅ​ ​ក៏​មិន​តក់ស្លុត​ឡើយ​។​
 [​២០​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​មាន​ភិក្ខុ១រូប​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​បើ​បរិក្ខារ​ខាងក្រៅ​មិន​មាន​ ​គឺថា​វិនាស​ទៅ​ ​សេចក្តី​តក់ស្លុត​មាន​ឬទេ​។​ ​ព្រះ​មាន​ព្រះ​ទ្រង់​តប​ថា​ ​ម្នាល​ភិក្ខុ​ ​មាន​ហើយ​ទ្រង់​ត្រាស់​តទៅទៀត​ថា​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ទ្រព្យរបស់​អាត្មាអញ​មាន​ហើយ​ ​តែ​ឥឡូវ​ទ្រព្យរបស់​អាត្មាអញ​នោះ​ ​ត្រឡប់ទៅ​ជា​គ្មាន​វិញ​(​១​)​ ​ទ្រព្យ​ណា​ ​ដែល​អាត្មាអញ​គួរ​បាន​ ​ឥឡូវ​អាត្មាអញ​ ​មិនបាន​ទ្រព្យ​នោះ​ឡើយ​ ​បុគ្គល​នោះ​
​(​១​)​ ​ខូ​ត​ខាត​ទៅ​ដោយ​ស្តេច​រឹបជាន់​ ​ចោរលួច​ ​ភ្លើង​ឆេះ​ ​ទឹក​លិច​ ​ឬ​អស់​ទៅ​ដោយ​ប្រើប្រាស់​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៥០ | បន្ទាប់