អាត្មាអញ​នឹង​វិនាស​ទៅ​ ​មិនកើត​ទៀត​ឡើយ​ ​អាត្មាអញ​មុខ​ជា​នឹង​មិនកើត​ទៀត​ឡើយ​ ​បុគ្គល​នោះ​ ​មិន​សោកសៅ​ ​មិន​លំបាក​ ​មិន​ខ្សឹ​ក​ខ្សួ​ក​ ​មិន​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​មិនដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​ ​ម្នាល​ភិក្ខុ​ ​កាលបើ​វត្ថុ​ខាងក្នុង​មិន​មាន​ហើយ​ ​សេចក្តី​មិន​តក់ស្លុត​ ​រមែង​មាន​យ៉ាងនេះ​។​
 [​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទ្រព្យរបស់​ណា​ ​ដែល​ទៀងទាត់​ ​ឋិតថេរ​មិន​ប្រែប្រួល​ ​ឋិតនៅ​ដូច​សស្ស​តិ​វត្ថុ​ដូច្នោះឯង​ ​អ្នក​ទាំងឡាយ​ ​គប្បី​គន់មើល​ ​នូវ​ទ្រព្យរបស់​នោះ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទ្រព្យរបស់​ណា​ ​ដែល​ទៀងទាត់​ឋិតថេរ​ ​មិន​ប្រែប្រួល​ឋិតនៅ​ដូច​សស្ស​តិ​វត្ថុ​ដូច្នោះឯង​ ​តើ​អ្នក​ទាំងឡាយ​ ​ឃើញ​នូវ​ទ្រព្យរបស់​នោះ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​មិនឃើញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទ្រព្យរបស់​ណា​ដែល​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែ​ប្រូ​ល​ ​ឋិតនៅ​ដូចជា​សស្ស​តិ​វត្ថុ​ដូច្នោះឯង​ ​សូម្បី​ ​តថាគត​ ​ក៏​មិនឃើញ​ ​នូវ​ទ្រព្យរបស់​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​មិន​គប្បី​កើត​ដល់​បុគ្គល​អ្នក​ប្រកាន់​ ​នូវ​អត្ត​វា​ទុ​បាទា​នណា​(​១​)​ ​អ្នក​ទាំងឡាយ​ប្រកាន់​នូវ​អត្ត​វា​ទុ​បា​ទាន​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​
​(​១​)​ ​វាទៈ​ ​និង​សេចក្តី​ប្រកាន់​ថា​ខ្លួន​ដូច្នេះ​។​អដ្ឋកថា​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់