សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​មិន​គប្បី​កើតឡើង​ ​ដល់​បុគ្គល​អ្នក​ប្រកាន់​នូវ​អត្ត​វា​ទុ​បាទា​នណា​ ​អ្នក​ទាំងឡាយ​ ​បានឃើញ​ ​នូវ​អត្ត​វា​ទុ​បា​ទាន​នោះ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​មិនឃើញ​នូវ​អត្ត​វា​ទុ​បា​ទាន​នុ៎ះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​មិន​គប្បី​កើតឡើង​ ​ដល់​បុគ្គល​អ្នក​ប្រកាន់​ ​នូវ​អត្ត​វា​ទុ​បាទា​នណា​ ​សូម្បី​តថាគត​ ​ក៏​មិនឃើញ​ ​នូវ​អត្ត​វា​ទុ​បា​ទាន​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​មិន​គប្បី​កើតឡើង​ ​ដល់​បុគ្គល​អាស្រ័យ​ ​នូវ​ទិដ្ឋិ​និស្ស័យ​ណា​ ​អ្នក​ទាំងឡាយ​ ​អាស្រ័យ​នូវ​ទិដ្ឋិ​និស្ស័យ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​មិន​គប្បី​កើតឡើង​ ​ដល់​បុគ្គល​អាស្រ័យ​នូវ​ទិដ្ឋិ​និស្ស័យ​ណា​ ​អ្នក​ទាំងឡាយ​ ​ឃើញ​នូវ​ទិដ្ឋិ​និស្ស័យ​នោះ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​មិនឃើញ​ ​នូវ​ទិដ្ឋិ​និស្ស័យ​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ៥៥ | បន្ទាប់