ឯ​ពួក​ម្រឹគ​ទី៣ណា​ ​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​ពួក​ម្រឹគ​ទី១ណា​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ហើយ​ ​ពួក​ម្រឹគ​ទី១នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ទៅ​ហើយ​ ​ឯ​ពួក​ម្រឹគ​ទី២ណា​ ​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​ពួក​ម្រឹគ​ទី១ណា​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ហើយ​ ​ពួក​ម្រឹគ​ទី១នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទាំងឡាយ​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ ​ពួក​ម្រឹគ​ទី២ទាំងនោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​គប្បី​ចូល​ទៅ​អាស្រ័យ​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​ ​ដាំ​ឯណោះ​ហើយ​សម្រេច​ទីនៅ​ ​លុះ​សម្រេច​ទីនៅ​ក្នុង​ទីនោះ​ហើយ​ ​ពួក​យើង​នឹង​កុំ​ចូល​ទៅ​លុកលុយ​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​ដាំ​ឯណោះ​ ​កុំ​ភ្លេចខ្លួន​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​លុះ​មិន​ចូល​មក​លុកលុយ​ ​មិន​ភ្លេចខ្លួន​ ​គ្រាន់តែ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​ក៏​នឹង​មិនដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​មិន​ស្រវឹង​ហើយ​ ​នឹង​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​នឹងជា​សត្វ​គួ​រនេ​វា​បិ​ក​ជន​ ​ធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន​ ​ព្រោះ​ដំណាំ​ឯណោះ​ឡើយ​ ​ទើប​ពួក​ម្រឹគ​ទី៣នោះ​ ​ចូល​ទៅ​អាស្រ័យ​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​គេ​ដាំ​ឯណោះ​ ​ហើយ​សម្រេច​ទីនៅ​ ​លុះ​សម្រេច​ទីនៅ​ក្នុង​ទីនោះ​ហើយ
ថយ | ទំព័រទី ១០៧ | បន្ទាប់