ទាំងឡាយ​ ​នឹង​មិនដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​មិន​ស្រវឹង​ហើយ​ ​នឹង​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​នឹងជា​សត្វ​ ​គួ​រនេ​វា​បិ​ក​ជន​ ​ធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន​ ​ព្រោះ​ដំណាំ​ឯណោះ​។​ ​ទើប​ពួក​ម្រឹគ​ទាំងនោះ​ ​សម្រេច​ទីនៅ​ ​ត្រង់​ដែល​មិនមែន​ជា​វិស័យ​ ​របស់​នេ​វា​បិ​ក​ជន​ ​និ​ងនេ​វា​បិ​ក​បរិសទ្យ​នោះ​ ​លុះ​សម្រេច​នូវ​ទីអាស្រ័យ​ ​ក្នុង​ទីនោះ​ហើយ​ ​ក៏​មិន​ចូល​ទៅ​លុកលុយ​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​ដាំ​ឯណោះ​ ​មិន​ភ្លេចខ្លួន​ ​គ្រាន់តែ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​លុះ​ម្រឹគ​ទាំងនោះ​ ​មិន​ចូល​ទៅ​លុកលុយ​ ​មិន​ភ្លេចខ្លួន​ ​ក្នុង​ដំណាំ​នោះ​ហើយ​ ​គ្រាន់តែ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​ក៏​មិនដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​មិន​ស្រវឹង​ហើយ​ ​ក៏​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​ជា​សត្វ​គួ​រនេ​វា​បិ​ក​ជន​ ​ធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន​ ​ព្រោះ​ដំណាំ​ឯណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​នេ​វា​បិ​ក​ជន​ ​និ​ងនេ​វា​បិ​ក​បរិសទ្យ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អើ​ក៏​ ​ពួក​ម្រឹគ​ទី៤នេះ​ ​មានកល​មាយា​សិក្សា​ហើយ​ ​ដូចជា​សត្វ​មាន​ឫទ្ធិ​ ​ពួក​ម្រឹគ​ទី៤នេះ​ ​ជា​សត្វ​ផ្សេង​ក្រៅអំពី​ម្រឹគ​ទី១​ ​ទី២​ ​ទី៣​ ​នោះ​ ​តែង​ស៊ី​នូវ​ដំណាំ​ ​ដែល​យើង​ទាំងឡាយ​ដាំ​ហើយ​នេះ​ ​ឯ​យើង​ទាំងឡាយ​ ​មិនដឹង​នូវ​ដំណើរ​មក​ ​និង​ដំណើរ​ទៅ​ ​របស់​ពួកវា​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​របង​ព័ទ្ធ​ដំណាំ​ ​ដែល​យើង​ដាំ​ហើយ​នេះ​ ​ព្រមទាំង​ប្រទេស​ជុំវិញ​ ​ដោយ​កំណាត់​
ថយ | ទំព័រទី ១០៩ | បន្ទាប់