ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ពួក​ទី១នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​របស់​មារ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ម្រឹគ​ទី១នោះ​ ​មាន​សេចក្តី​ឧបមា​យ៉ាងណា​ ​តថាគត​ ​ពោល​នូវ​សមណព្រាហ្មណ៍​ទាំងឡាយ​ទី១នេះ​ថា​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​
 [​៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​សមណព្រាហ្មណ៍​ពួក​ទី២​ ​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ពួក​ទី១ណា​ ​លុកលុយ​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​ឯណោះ​ ​និង​លោកាមិសៈ​ឯណោះ​ ​ភ្លេចខ្លួន​បរិភោគភោជន​ទាំងឡាយ​ ​កាល​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុកលុយ​ក្នុង​ដំណាំ​ ​និង​លោកាមិសៈ​នោះ​ភ្លេចខ្លួន​ ​បរិភោគភោជន​ទាំងឡាយ​ ​ហើយ​ដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​ស្រវឹង​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​ប្រមាទ​ហើយ​ ​ជា​អ្នក​គួរ​មារ​ធ្វើតាម​សេចក្តី​ប្រាថ្នា​បាន​ ​ព្រោះ​ដំណាំ​ឯណោះ​ផង​ ​ព្រោះ​លោកាមិសៈ​ឯណោះ​ផង​ ​កាលបើ​យ៉ាងនេះ​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ពួក​ទី១នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​មារ​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​វៀរចាក​និវាប​ភោជន​ ​និង​លោកាមិសៈ​ចេញ​ ​ដោយ​ប្រការ​ទាំងពួង​ ​វៀរចាក​ការ​បរិភោគ​ ​ព្រោះ​សេចក្តី​ខ្លាច​ចេញ​ ​ហើយ​ចូល​ទៅ​រក​ព្រៃ​ជ្រៅ​នៅ​តាម​
ថយ | ទំព័រទី ១១២ | បន្ទាប់