ដូច្នេះហើយ​ ​ក៏​ចូល​ទៅ​អាស្រ័យ​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​ឯណោះ​ ​និង​លោកាមិសៈ​ទាំងឡាយ​ឯណោះ​ ​ហើយ​សម្រេច​ទីនៅ​អាស្រ័យ​ ​លុះ​សម្រេច​ទីនៅ​អាស្រ័យ​ ​ក្នុង​ទីនោះ​ហើយ​ ​មិន​លុកលុយ​ ​មិន​ភ្លេចខ្លួន​ ​នឹង​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​ឯណោះ​ផង​ ​និង​លោកាមិសៈ​ទាំងឡាយ​ឯណោះ​ផង​ ​គ្រាន់តែ​បរិភោគភោជន​ទាំងឡាយ​ ​កាល​សមណព្រាហ្មណ៍​ទី៣ទាំងនោះ​ ​មិនបាន​លុកលុយ​ ​មិនបាន​ភ្លេចខ្លួន​ក្នុង​ដំណាំ​នោះ​ហើយ​ ​គ្រាន់តែ​បរិភោគភោជន​ទាំងឡាយ​ ​ក៏​មិនដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​មិន​ស្រវឹង​ហើយ​ ​ក៏​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​ជា​អ្នក​គួរ​មារ​ធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន​ ​ព្រោះ​ដំណាំ​ឯណោះ​ផង​ ​ព្រោះ​លោកាមិសៈ​ឯណោះ​ផង​។​ ​តែ​សមណព្រាហ្មណ៍​ទី៣ទាំងនោះ​ ​មាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ថា​ ​លោក​ទៀត​ដូចម្តេច​ខ្លះ​។​បេ​។​ ​សត្វ​ទៅខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​មិនកើត​ទៀត​ក៏​មាន​ ​មិនមែន​មិនកើត​ទៀត​ ​ក៏​មាន​ ​ដូច្នេះ​ខ្លះ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​សមណព្រាហ្មណ៍​ទី៣នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​មារ​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​សម្រេច​ទីនៅ​អាស្រ័យ​ ​ត្រង់​ទី​ដែល​មិនមែន​ជា​ដំណើរ​ ​នៃ​មារ​ ​និង​បរិស័ទ​របស់​មារ​ ​លុះ​សម្រេច​ទី​
ថយ | ទំព័រទី ១២០ | បន្ទាប់