ព្រោះ​កន្លង​ ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​(​រលត់​សញ្ញា​ ​និង​វេទនា​)​ ​ទើប​អាសវៈ​ទាំងឡាយ​ ​របស់​ភិក្ខុ​នោះ​ ​ក៏​អស់​ទៅ​ ​ព្រោះ​ឃើញ​ ​(​នូវ​អរិយសច្ច​)​ ​ដោយ​មគ្គ​បញ្ញា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ហៅថា​ ​ភិក្ខុ​បាន​ធ្វើ​មារ​ឲ្យ​ខ្វាក់​ ​បំបែក​ភ្នែក​មិន​ឲ្យ​ឃើញ​ស្នាមជើង​ ​ដល់​នូវ​វិស័យ​ដែល​មារ​មានចិត្ត​លាមក​ ​រក​មិនឃើញ​ ​ជា​អ្នក​ឆ្លង​នូវ​តណ្ហា​ ​ដែល​ចំពាក់​នៅក្នុង​លោក​។​ ​លុះ​ព្រះមានព្រះភាគ​ ​សំដែង​និវាប​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ហើយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​និវាប​សូត្រ​ ​ទី៥​។​

ថយ | ទំព័រទី ១២៤ | បន្ទាប់