ដែល​មាន​មរណៈ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​ថា​បុត្រ​ភរិយា​ ​មាន​មរណៈ​ជា​ធម្មតា​ ​ទាសី​ទាសៈ​ ​មាន​មរណៈ​ជា​ធម្មតា​ ​ពពែ​ចៀម​ ​មាន​មរណៈ​ជា​ធម្មតា​ ​មាន់​ជ្រូក​ ​មាន​មរណៈ​ជា​ធម្មតា​ ​ដំរី​គោ​សេះ​ ​លា​ឈ្មោល​ ​និង​ញី​ ​មាន​មរណៈ​ជា​ធម្មតា​ ​មាសប្រាក់​ ​មានការ​ខូចខាត​ជា​ធម្មតា​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​មរណៈ​ធម៌​ទាំងនោះ​ឯង​ ​ហៅថា​ឧបធិ​ ​(​កិលេស​)​ ​បុគ្គល​នេះ​មានចិត្ត​ងោក​ជ្រប់​លង់​ស៊ប់​ទៅ​ក្នុង​ឧបធិ​ ​(​កិលេស​)​ ​ទាំង​នុ៎ះ​ ​ឈ្មោះថា​ខ្លួនឯង​មាន​មរណៈ​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​មរណៈ​ ​ជា​ធម្មតា​ថែមទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ថា​ ​អ្វី​ដែល​មាន​សោក​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​ថា​បុត្រ​ភរិយា​ ​មាន​សោក​ជា​ធម្មតា​ ​ទាសី​ទាសៈ​ ​មាន​សោក​ជា​ធម្មតា​ ​ពពែ​ចៀម​ ​មាន​សោក​ជា​ធម្មតា​ ​មាន់​ជ្រូក​ ​មាន​សោក​ជា​ធម្មតា​ ​ដំរី​គោ​សេះ​ ​លា​ឈ្មោល​ ​និង​ញី​ ​មាន​សោក​ជា​ធម្មតា​ ​មាសប្រាក់​ ​មាន​សេចក្តី​ស្ងួត​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​សោក​ធម៌​ទាំងនោះ​ឯង​ ​ហៅថា​ឧបធិ​ ​(​កិលេស​)​ ​បុគ្គល​នេះ​មានចិត្ត​ងោក​ជ្រប់​ ​លង់​ស៊ប់​ទៅ​ក្នុង​ឧបធិ​ ​(​កិលេស​)​ ​ទាំង​នុ៎ះ​ ​ឈ្មោះថា​ខ្លួនឯង​ ​មាន​សេចក្តី​សោក​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​សេចក្តី​សោក​ជា​ធម្មតា​ថែមទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ថា​អ្វី​ដែល​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ថា​ ​បុត្រ​ភរិយា​ ​មាន​សេចក្តី​សៅហ្មង​
ថយ | ទំព័រទី ១៣១ | បន្ទាប់