ស្វែងរក​ធម៌​មាន​ជាតិ​ជា​ធម្មតា​ថែមទៀត​ ​ខ្លួនឯង​មាន​ជរា​ជា​ធម្មតា​.​.​.​ ​មាន​ព្យាធិ​ជា​ធម្មតា​.​.​.​ ​មាន​មរណៈ​ជា​ធម្មតា​.​.​.​ ​មាន​សោក​ជា​ធម្មតា​.​.​.​ ​ខ្លួនឯង​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ ​ស្វែងរក​ធម៌​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ថែមទៀត​ ​បើ​ដូច្នោះ​គួរតែ​អាត្មាអញ​ ​ដែល​ខ្លួនឯង​មាន​ជាតិ​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ក្នុង​ជាតិធម៌​ ​ហើយ​គប្បី​ស្វែងរក​ព្រះនិព្វាន​ដែល​មិន​មាន​ជាតិធម៌​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​ជរា​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ក្នុង​ជរាធម៌​ ​ហើយ​គប្បី​ស្វែងរក​ព្រះនិព្វាន​ដែល​មិន​មាន​ជរាធម៌​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​ព្យាធិ​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ក្នុង​ព្យាធិធម៌​ ​ហើយ​គប្បី​ស្វែងរក​ព្រះនិព្វាន​ ​ដែល​មិន​មាន​ព្យាធិធម៌​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​ព្យាធិ​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ក្នុង​ព្យាធិធម៌​ ​ហើយ​គប្បី​ស្វែងរក​ព្រះនិព្វាន​ ​ដែល​មិន​មាន​ព្យាធិធម៌​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​មរណៈ​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ក្នុង​មរណៈ​ធម៌​ ​ហើយ​គប្បី​ស្វែងរក​ព្រះនិព្វាន​ ​ដែល​មិន​មាន​មរណៈ​ធម៌​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​សោក​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ក្នុង​សោក​ធម៌​ ​ហើយ​គប្បី​ស្វែងរក​ព្រះនិព្វាន​ ​ដែល​មិន​មាន​សោក​ធម៌​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​
ថយ | ទំព័រទី ១៣៤ | បន្ទាប់