ក៏​ប្រកាសប្រាប់​ ​នូវ​អា​កិ​ញ្ចញ្ញា​យត​ន​សមាបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាឡារតាបស​ ​កាលាម​គោត្រ​មិន​មាន​សទ្ធា​ទេ​ ​អាត្មាអញ​ទើប​មាន​សទ្ធា​ ​អាឡារតាបស​កាលាម​គោត្រ​ ​មិន​មាន​ព្យាយាម​ទេ​ ​អាត្មាអញ​ទើប​មាន​ព្យាយាម​ ​អាឡារតាបស​កាលាម​គោត្រ​ ​មិន​មានសតិ​ទេ​ ​អាត្មាអញ​ទើប​មានសតិ​ ​អាឡារតាបស​កាលាម​គោត្រ​ ​មិន​មាន​សមាធិ​ទេ​ ​អាត្មាអញ​ទើប​មាន​សមាធិ​ ​អាឡារតាបស​កាលាម​គោត្រ​ ​មិន​មាន​បញ្ញា​ទេ​ ​អាត្មាអញ​ទើប​មាន​បញ្ញា​ ​បើដូច្នេះ​គួរតែ​អាត្មាអញ​ប្រឹងប្រែង​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ ​ដែល​អាឡារតាបស​កាលាម​គោត្រ​ប្រកាស​ទុក​ថា​ ​អាត្មាអញ​បានសម្រេច​ហើយ​ ​ព្រោះ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ដោយ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​ខ្លួនឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ក៏បាន​សម្រេច​ ​ព្រោះ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នោះ​ ​មួយរំពេច​ពុំ​យូរ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​តថាគត​ ​ចូល​ទៅ​រក​អាឡារតាបស​កាលាម​គោត្រ​ ​(​ទៀត​)​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​សួរ​អាឡារតាបស​កាលាម​គោត្រ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​កា​លា​មៈ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់