អាវុសោ​រា​មៈ​ ​ខ្ញុំ​ចង់​ប្រព្រឹត្ត​ ​ព្រហ្មចរិយ​ធម៌​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​តថាគត​និយាយ​យ៉ាងនេះ​ហើយ​ ​ឧទ្ទ​ក​រាម​បុត្រ​ ​បាន​និយាយ​នឹង​តថាគត​យ៉ាងនេះ​ថា​ ​អ្នកមាន​អាយុ​ចូរ​នៅ​ចុះ​ ​នេះ​ធម៌​ប្រាកដ​ដូចជា​អ្នក​ត្រូវការ​នោះ​ ​ជា​ធម៌​សម្រាប់​វិញ្ញូ​បុរស​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លទ្ធិ​អាចារ្យ​របស់​ខ្លួន​ ​ដោយ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​របស់​ខ្លួន​ហើយ​ ​បានសម្រេច​មិនយូរ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ឯង​ ​បាន​រៀន​នូវ​ធម៌​នោះ​ចប់​ភ្លាម​មិនយូរ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ឯង​ ​ពោល​នូវ​ញាណ​វាទ​ផង​ ​ដឹង​ច្បាស់​នូវ​ថេរវាទ​ផង​ ​ប្តេជ្ញា​ថា​ ​តថាគត​បានឃើញ​ដូច្នេះ​ផង​ ​ដោយ​គ្រាន់​តែ​ឧទ្ទ​ក​រាម​បុត្រ​បង្ហើប​បបូរមាត់​ ​និង​ដោយ​គ្រាន់​តែ​ឧទ្ទ​ក​រាម​បុត្រ​ ​ពោល​ពាក្យ​ចប់​ប៉ុណ្ណោះ​ ​មិនមែន​តែ​តថាគត​ប៉ុណ្ណោះទេ​ ​ទាំង​ពួក​ជន​ឯទៀត​ ​(​ក៏​និយាយ​យ៉ាងនេះ​ដែរ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឧទ្ទ​ក​រាម​បុត្រ​មិន​ប្រកាស​ថា​ ​អាត្មាអញ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​ខ្លួនឯង​ ​ដោយ​គ្រាន់តែ​សទ្ធា​ប៉ុណ្ណោះ​ ​តាមពិត​ ​ឧទ្ទ​ក​រាម​បុត្រ​ ​គ្រាន់តែ​បានដឹង​ ​បានឃើញ​ធម៌​នេះ​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​តថាគត​ក៏បាន​ចូល​ទៅ​រកឧ្ទ​ក​រាម​បុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សួរ​ឧទ្ទ​ក​រាម​បុត្រ​
ថយ | ទំព័រទី ១៤០ | បន្ទាប់