ហើយ​ ​ចិត្ត​ក៏​ឱន​ទៅ​ ​ដើម្បី​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​មិន​ឱន​ទៅ​ដើម្បី​សំដែងធម៌​ឡើយ​។​
 [​៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​សហ​ម្ប​តិ​ព្រហ្ម​(​១​)​ ​បានដឹង​នូវ​បរិវិតក្កៈ​ក្នុងចិត្ត​ ​របស់​តថាគត​ ​ដោយចិត្ត​ ​(​របស់​ខ្លួន​)​ ​ហើយ​ទើប​រំពឹង​ដូច្នេះ​ថា​ ​ឱ​សត្វលោក​ ​នឹង​វិនាស​ហើយ​តើ​ហ្ន៎​ ​ឱ​សត្វលោក​ ​នឹង​វិនាស​ហើយ​តើ​ហ្ន៎​ ​ព្រោះ​ព្រះហឫទ័យ​ ​របស់​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​បង្អោន​ទៅ​ ​ដើម្បី​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​សំដែងធម៌​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ក៏​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ ​ក្នុង​ទី​ចំពោះមុខ​តថាគត​ ​ដូចជា​បុរស​ ​ដែល​មាន​កំឡាំង​ ​លា​ចេញ​នូវ​ដៃ​ ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​លា​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ធ្វើ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ឆ្ពោះ​មករ​កត​ថា​គត​ ​ពោល​នឹង​តថាគត​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​សូម​ព្រះ​សុគត​ ​ទ្រង់​សំដែងធម៌​ ​ព្រោះ​ពួក​សត្វ​ ​ដែល​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​ ​ដ៏​ស្រាលស្តើង​ ​ក្នុង​ភ្នែក​ ​គឺ​បញ្ញា​ ​គង់មាន​ ​ព្រោះ​ហេតុ​
​(​១​)​ ​កាលពី​ក្នុង​សាសនាព្រះពុទ្ធ​កស្សប​ ​ព្រហ្ម​នេះ​ធ្លាប់​កើតជា​ព្រះ​ថេរៈ១អង្គ​ ​ឈ្មោះ​សហ​កៈ​បាន​បឋមជ្ឈាន​ ​ហើយ​ទៅ​កើតជា​ព្រហ្ម​មាន​អាយុ១កប្ប​ ​ក្នុង​ជាន់​បឋមជ្ឈាន​ភូមិ​ ​បាន​ជា​ហៅ​ថា​សហ​ម្ប​តិ​។​អដ្ឋកថា​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់