[​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ម្រឹគ​នៅក្នុង​ព្រៃ​ ​ដែល​ជាប់​ ​(​អន្ទាក់​)​ ​ហើយ​ ​គប្បី​ដេក​សង្កត់​គំនរ​អន្ទាក់​ ​ម្រឹគ​នោះ​ ​បណ្ឌិត​គប្បី​ជ្រាប​ ​យ៉ាងនេះ​ថា​ ​ជា​សត្វ​ដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​ដល់​នូវ​សេចក្តី​វិនាស​ ​ជា​សត្វ​ដែល​ព្រាន​ ​នឹង​ធ្វើ​ទៅតាម​សេចក្តី​ប្រាថ្នា​បាន​ ​កាលបើ​ព្រាន​ដើរមក​ដល់​ ​ម្រឹគ​នោះ​ ​នឹង​ស្ទុះ​ចេញទៅ​ ​តាមបំណង​ពុំបានឡើយ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ ​ដូច​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ជា​អ្នកមាន​ចិត្ត​ងោក​ជ្រប់​ ​លង់​ស៊ប់​ ​ជា​អ្នក​មិនឃើញ​ទោស​ ​មិន​មាន​ប្រាជ្ញា​ ​ជា​គ្រឿងរ​លាស់​ខ្លួន​ចេញ​ ​បរិភោគ​នូវ​កាមគុណ​ទាំង៥នេះឯង​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​បណ្ឌិត​ ​គប្បី​ជ្រាប​យ៉ាងនេះ​ថា​ ​ជា​អ្នក​ដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​ដល់​នូវ​សេចក្តី​វិនាស​ ​ជា​អ្នក​ត្រូវ​មារ​មានចិត្ត​បាប​ ​នឹង​ធ្វើ​ទៅតាម​សេចក្តី​ប្រាថ្នា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ជា​អ្នកមាន​ចិត្ត​មិន​ងោក​ ​មិន​ជ្រប់​ ​មិន​លង់​ស៊ប់​ ​ជា​អ្នក​ឃើញ​ទោស​ ​មាន​ប្រាជ្ញា​ជា​គ្រឿងរ​លាស់​ខ្លួន​ចេញ​ ​តែ​នៅ​បរិភោគ​កាមគុណ​ទាំង៥នេះ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​បណ្ឌិត​ ​គប្បី​ជ្រាប​យ៉ាងនេះ​ថា​ ​ជា​អ្នក​មិនដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​មិនដល់​នូវ​សេចក្តី​វិនាស
ថយ | ទំព័រទី ១៦៤ | បន្ទាប់