យ៉ាងណាមិញ​ ​ភិក្ខុ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ ​ចាក​អកុសលធម៌​ទាំងឡាយ​ ​ចូលកាន់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ ​ហៅថា​ ​បាន​ធ្វើ​មារ​ឲ្យ​ខ្វាក់​ ​បំបិទ​ភ្នែក​មារ​ ​មិន​ឲ្យ​ឃើញ​ស្នាមជើង​ ​ទៅកាន់​ទី​ដែល​មារ​មានចិត្ត​បាប​មើល​មិនឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​វិចារៈ​ ​រួចហើយ​ ​ក៏​ចូលកាន់​ទុតិយជ្ឈាន​ ​ជាទី​ផូរផង់​ ​ក្នុង​សន្តាន​ ​មាន​ភាវៈ​ ​នៃ​ចិត្ត​ដ៏​ប្រសើរ​ ​ឥតមាន​វិតក្កៈ​ ​និង​វិចារៈ​ឡើយ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​.​.​.​ ​ចូលកាន់​តតិយជ្ឈាន​.​.​.​ ​ចតុត្ថជ្ឈាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​បាន​ធ្វើ​មារ​ឲ្យ​ខ្វាក់​ ​បំបិទ​ភ្នែក​មារ​ ​មិន​ឲ្យ​ឃើញ​ស្នាមជើង​ ​ទៅកាន់​ទី​ដែល​មារ​មានចិត្ត​បាប​មើល​មិនឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​កន្លង​ ​នូវ​ពួក​រូបសញ្ញា​ ​ព្រោះ​វិនាស​ទៅ​ ​នៃ​ពួក​បដិឃ​សញ្ញា​ ​ព្រោះ​មិន​ធ្វើ​ទុក​ ​ក្នុងចិត្ត​នូវ​ពួក​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​ ​មិន​មាន​ទីបំផុត​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​បាន​ធ្វើ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់