ឥឡូវនេះ​ ​ពួក​យើង​បាន​ជា​សមណៈ​ហើយ​ ​ឥឡូវនេះ​ ​ពួក​យើង​បាន​ជា​ព្រាហ្មណ៍​ហើយ​ ​ឥឡូវនេះ​ ​ពួក​យើង​បាន​ជា​អរហន្ត​ហើយ​។​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​ក្នុង​កាលដែល​អាត្មា​ ​បានឃើញ​នូវ​ស្នាមព្រះ​បាទ​ជា​គំរប់៤នេះ​ ​របស់​ព្រះសមណគោតម​ហើយ​ ​អាត្មា​ក៏​ចូលចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះធម៌​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ប្រពៃ​ហើយ​ ​ព្រះសង្ឃ​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ប្រពៃ​ហើយ​។​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​ក្នុង​កាលដែល​អាត្មា​ ​បានឃើញ​នូវ​ស្នាមព្រះ​បាទ​ទាំង៤ប្រការ​នេះ​ ​របស់​ព្រះសមណគោតម​ហើយ​ ​អាត្មា​ក៏​ចូលចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះធម៌​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ប្រពៃ​ហើយ​ ​ព្រះសង្ឃ​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ប្រពៃ​ហើយ​។​
 [​៦៩​]​ ​កាល​បិ​លោ​តិ​ក​បរិ​ព្វា​ជ​ក​ ​ពោល​យ៉ាងនេះ​ហើយ​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ក៏​ចុះ​អំពី​រថ​ ​ដែល​ទឹម​ដោយ​សេះស​សុទ្ធ​ ​ធ្វើ​សំពត់​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ឆ្ពោះទៅ​ ​ត្រង់​ទី​ដែល​ព្រះមានព្រះភាគ​គង់នៅ​ ​បន្លឺ​ឧទានវាចា​ ​អស់​វារៈ៣ដង​ថា​ ​សូម​នមស្ការ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​សូម​នមស្ការ​ ​ចំពោះ​ព្រះ​មាន​
ថយ | ទំព័រទី ១៧៥ | បន្ទាប់