ចរណៈ​ ​មាន​ដំ​ណើរ​ល្អ​រ​ទៅកាន់​សុន្ទរ​ស្ថាន​ ​គឺ​ព្រះនិព្វាន​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ជា​អ្នក​ទូន្មាន​ ​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន​ ​ជា​សាស្ត្រា​ចារ្យ​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ព្រះ​តថាគត​នោះ​ ​ទ្រង់​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ចំពោះខ្លួន​ឯង​ ​នូវ​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​និង​ព្រហ្មលោក​ ​នូវ​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ហើយ​ប្រកាស​ ​ព្រះ​តថាគត​នោះ​ ​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​លំអ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​បរិបូណ៌​ដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ពេញលេញ​ ​គហបតី​ក្តី​ ​កូន​របស់​គហបតី​ក្តី​ ​ឬបុគ្គល​កើត​ក្នុង​ត្រកូល​ណាមួយ​ ​ជា​ខាងក្រោយ​ក្តី​ ​បាន​ស្តាប់​នូវ​ធម៌​នោះ​ ​លុះ​បុគ្គល​នោះ​ ​ស្តាប់​នូវ​ធម៌​នោះ​ហើយ​ ​រមែង​បាន​ចំពោះ​ ​នូវ​សទ្ធា​ ​ក្នុង​ព្រះ​តថាគត​ ​បុគ្គល​នោះ​ ​ប្រកបដោយ​ការបាន​ ​ចំពោះ​នូវ​សទ្ធា​នោះ​ហើយ​ ​រមែង​ពិចារណា​ឃើញច្បាស់​ថា​ ​ការ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជាទី​ចង្អៀតចង្អល់​ ​(​ពេក​ណាស់​)​ ​ជា​ផ្លូវ​ហូរ​មក​នៃ​ធូលី​ ​គឺ​កិលេស​ ​បព្វជ្ជា​ជា​ឱកាស​ទំនេរ​ច្រើន​
ថយ | ទំព័រទី ១៧៩ | បន្ទាប់