[​៧២​]​ ​ភិក្ខុ​នោះ​ប្រកបដោយ​សីលក្ខន្ធ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​ឥន្ទ្រិយ​សំវរ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​សតិសម្បជញ្ញៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​តែង​សេព​នូវ​ទីសេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​រូងភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃ​ឆ្ងាយ​ ​ទីវាល​ ​ទី​គំនរចំបើង​។​ ​ភិក្ខុ​នោះ​ ​ត្រឡប់​មក​អំពី​បិណ្ឌ​បាត្រ​វិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​អង្គុយពែនភ្នែន​ ​តម្រង់​កាយ​ត្រង់​ ​តាំងស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះ​ ​(​ទៅ​រក​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​លះបង់​នូវ​អភិជ្ឈា​ក្នុង​លោក​ ​មានចិត្ត​ប្រាសចាក​អភិជ្ឈា​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ចាក​អភិជ្ឈា​។​ ​លះបង់​នូវ​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​ ​មានចិត្ត​មិន​ព្យាបាទ​ ​មាន​សេចក្តី​អនុគ្រោះ​សព្វ​សត្វ​ ​ដោយ​ប្រយោជន៍​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ ​ចាក​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​។​ ​លះបង់​នូវ​ថីនមិទ្ធៈ​ ​គឺ​សេចក្តី​ងងុយ​ ​និង​ងោក​ងក់​ ​មានចិត្ត​ប្រាសចាក​ថីនមិទ្ធៈ​ ​មាន​សេចក្តី​សំគាល់​ ​នូវ​ពន្លឺ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ ​ចាក​ថីនមិទ្ធៈ​។​ ​លះបង់​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​គឺ​សេចក្តី​រាយមាយ​ចិត្ត​ ​និង​សេចក្តី​ក្តៅក្រហាយ​ ​មានចិត្ត​មិន​រាយមាយ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​ព្ធដ៏​ខាងក្នុង​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​។​
ថយ | ទំព័រទី ១៨៦ | បន្ទាប់