ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។
[៧៥] កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័ ទៅតាមអារម្មណ៍យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីចតុបបាតញ្ញាណ នៃសត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មរបស់ខ្លួន។ ម្នាលព្រាហ្មណ៍ នេះឯង តថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុស របស់ព្រះតថាគតដូច្នេះខ្លះ ថាជាស្នាមចាក់ដោយភ្លុករបស់ព្រះតថាគតដូច្នេះខ្លះ។ មិនតែប៉ុណ្ណោះឡើយ ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។