គ្រានោះ​ ​មាន​ភិក្ខុ១រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានបុណ្យ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​នៅ​ច្រឡូកច្រឡំ​ ​ជាមួយនឹង​ពួក​ភិក្ខុនី​ហួស​វេលា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​តែង​នៅ​ច្រឡូកច្រឡំ​ ​ជាមួយនឹង​ពួក​ភិក្ខុនី​យ៉ាងនេះ​ ​បើ​មាន​ភិក្ខុ​ណាមួយ​ ​ពោលទោស​ភិក្ខុនី​ទាំងនោះ​ ​ក្នុង​ទី​ចំពោះ​មុ​ខ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​ក៏​ខឹង​អាក់អន់​ចិត្ត​ ​ថែមទាំង​ធ្វើ​អធិករណ៍​ ​ដោយហេតុ​នោះ​ផង​ ​បើ​មាន​ភិក្ខុ​ណាមួយ​ ​ពោល​ទោ​សមោ​លិយ​ផ​គ្គុ​ន​មាន​អាយុ​ ​ក្នុង​ទី​ចំពោះមុខ​ភិក្ខុនី​ទាំងនោះ​ ​ភិក្ខុនី​ទាំងអម្បាល​នោះ​ ​ក៏​ខឹង​អាក់អន់​ចិត្ត​ ​ថែមទាំង​ធ្វើ​អធិករណ៍​ ​ដោយហេតុ​នោះ​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​តែង​នៅ​ច្រឡូកច្រឡំ​ ​ជាមួយនឹង​ពួក​ភិក្ខុនី​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២ | បន្ទាប់