ដែល​បុរស​នោះ​ ​ត្រូវ​ធ្វើ​ ​ដោយ​ខ្លឹមឈើ​នោះ​ ​ការងារ​នោះ​ ​ក៏​នឹង​មិន​សម្រេចប្រយោជន៍​ ​ដល់​បុរស​នោះ​ឡើយ​ ​សេចក្តី​នេះ​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបមេយ្យ​ ​ដូចជា​កុលបុត្រ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​សទ្ធា​ ​គិតថា​ ​អាត្មាអញ​ ​នឹងជា​អ្នកមាន​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ ​ចិត្ត​គ្រប​សង្កត់​ហើយ​ ​ឈ្មោះថា​ ​មានទុក្ខ​គ្រប​សង្កត់​ហើយ​ ​មានទុក្ខ​រួបរឹត​ហើយ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​ឲ្យ​ប្រាកដ​បាន​។​ ​កុលបុត្រ​នោះ​ ​លុះ​បួស​យ៉ាងនេះ​ហើយ​ ​ក៏​ញ៉ាំង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ឲ្យ​កើតឡើង​។​ ​កុលបុត្រ​នោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​មានតម្រិះ​ ​ដ៏​បរិបូណ៌​ ​ដោយ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​។​ ​កុលបុត្រ​នោះ​ ​រមែង​លើ​ក​តំ​កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ចំណែក​ភិក្ខុ​ទាំងឡាយ​ដទៃ​នេះ​ ​ជា​អ្នក​មិន​មាន​កេរ្តិ៍ឈ្មោះ​យសស័ក្តិ​។​ ​កុលបុត្រ​នោះ​ ​តែង​ស្រវឹង​ ​វង្វេង​ ​ដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ ​លុះ​ប្រមាទ​ហើយ​ ​រមែង​នៅជា​ទុក្ខ​។​
ថយ | ទំព័រទី ២១៨ | បន្ទាប់