រមែង​បាន​នូវ​សីលសម្បទា​។​ ​កុលបុត្រ​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​មានតម្រិះ​បរិបូណ៌​ ​ដោយ​សីលសម្បទា​នោះ​។​ ​កុលបុត្រ​នោះ​ ​រមែង​លើ​ក​តំ​កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សីលសម្បទា​នោះ​ថា​ ​អាត្មាអញ​ជា​អ្នកមានសីល​ ​មានធម៌​ល្អ​ ​ចំណែក​ភិក្ខុ​ទាំង​ឡាយ​ដទៃ​ៗ​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​អាក្រក់​។​ ​កុលបុត្រ​នោះ​ ​ក៏​ស្រវឹង​ ​វង្វេង​ ​ដល់​នូវ​សេចក្តី​ប្រមាទ​ ​ដោយ​សីលសម្បទា​នោះ​ ​លុះ​ប្រមាទ​ហើយ​ ​រមែង​នៅជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​បាន​កាន់​យក​តែ​ក្រមរ​ ​របស់​ព្រហ្មចរិយៈ​ ​ហើយ​ដល់​នូវ​ការ​បន្ធូរបន្ថយ​សេចក្តី​ព្យាយាម​ ​ដោយហេតុ​នោះ​។​
 [​៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​ពួក​ខ្លះ​ក្នុង​សាសនា​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​សទ្ធា​ ​គិតថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​គ្រប​សង្កត់​ហើយ​ ​ឈ្មោះថា​ ​មានទុក្ខ​គ្រប​សង្កត់​ហើយ​ ​មានទុក្ខ​រួបរឹត​ហើយ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​ឲ្យ​ប្រាកដ​ឡើង​បាន​។​ ​កុលបុត្រ​នោះ​ ​លុះ​បួស​យ៉ាងនេះ​ហើយ​ ​ក៏​ញ៉ាំង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ឲ្យ​កើតឡើង​។​
ថយ | ទំព័រទី ២២២ | បន្ទាប់