ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​ ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ក៏​រំលង​ខ្លឹម​ ​រំលង​ស្រាយ​ ​ហើយ​ស្ទោះ​ ​យក​តែ​សំបក​មក​ ​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​។​ ​បុរស​មាន​ចក្ខុ​ ​ឃើញ​បុរស​នោះ​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ឱ​បុរស​ដ៏​ចម្រើន​នេះ​ ​មិន​ស្គាល់​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ក្រមរ​ ​មែក​ ​ស្លឹក​ទេតើ​ ​ព្រោះហេតុនោះ​ ​បុរស​ដ៏​ចម្រើន​នេះ​ ​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​ ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ក៏​រំលង​ខ្លឹម​ ​រំលង​ស្រាយ​ ​ហើយ​ស្ទោះ​ ​យក​តែ​សំបក​មក​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​ ​ការងារ​សំខាន់​ណា​ ​ដែល​បុរស​នោះ​ត្រូវ​ធ្វើ​ដោយ​ខ្លឹមឈើ​នោះ​ ​ការងារ​នោះ​ ​ក៏​នឹង​មិន​សម្រេចប្រយោជន៍​ ​ដល់​បុរស​នោះ​ឡើយ​ ​(​សេចក្តី​នេះ​ ​ឧបមា​យ៉ាងណាមិញ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបមេយ្យ​ដូច​កុលបុត្រ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​សទ្ធា​ ​គិតថា​ ​អាត្មាអញ​ជា​អ្នកមាន​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​គ្រប​សង្កត់​ហើយ​ ​ឈ្មោះថា​ ​មានទុក្ខ​គ្រប​សង្កត់​ហើយ​ ​មានទុក្ខ​រួបរឹត​ហើយ​ ​ធ្វើ​ម្តេច​ហ្ន៎​
ថយ | ទំព័រទី ២២៤ | បន្ទាប់