សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​ ​ការងារ​ណា​ ​ដែល​បុរស​នោះ​ ​ត្រូវ​ធ្វើ​ ​ដោយ​ខ្លឹមឈើ​ ​ការងារ​នោះ​ ​ក៏​នឹង​មិន​សម្រេចប្រយោជន៍​ ​ដល់​បុរស​នោះ​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នេះ​ ​ថា​ដូចជា​បុរស​នោះ​ដែរ​។​
 [​៩៤​]​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​សាសនា​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​សទ្ធា​ ​ដោយ​គិតថា​ ​អាត្មាអញ​ជា​អ្នកមាន​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​គ្រប​សង្កត់​ហើយ​ ​ឈ្មោះថា​ ​ជា​អ្នកមាន​ទុក្ខ​គ្រប​សង្កត់​ហើយ​ ​មានទុក្ខ​រួបរឹត​ហើយ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​ឲ្យ​ប្រាកដ​បាន​។​ ​បុគ្គល​នោះ​ ​លុះ​បួស​រួច​យ៉ាងនេះ​ហើយ​ ​រមែង​ញ៉ាំង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ឲ្យ​កើតឡើង​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ពេញចិត្ត​ ​មិន​មានតម្រិះ​បរិបូណ៌​ ​ដោយ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​។​ ​បុគ្គល​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​។​ ​ធម៌​ទាំងឡាយ​ដទៃ​ណា​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​បុគ្គល​នោះ​ ​រមែង​ញ៉ាំង​ឆន្ទះ​ឲ្យ​កើតឡើង​ ​រមែង​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំងនោះ​ផង​ ​ជា​អ្នកមាន​ការប្រព្រឹត្តិ​មិន​រួញរា​
ថយ | ទំព័រទី ២៤៣ | បន្ទាប់