អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ពិតមែន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​កាម​ទាំងឡាយ​ ​មាន​សេចក្តី​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នោះ​មាន​ច្រើនក្រៃពេក​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​រាង​ឆ្អឹង​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​ ​មាន​ច្រើនក្រៃ​លែង​ពេក​ ​។​បេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​ក្បាល​ពស់​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ចិត្តច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នោះ​ ​មាន​ច្រើនក្រៃ​លែង​ពេក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អរិ​ដ្ឋ​ភិក្ខុ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​ ​ទុកជា​យើងខ្ញុំ​ទាំងឡាយ​ ​សាកសួរ​ដេញដោល​ ​សួររក​ហេតុ​ថា​ ​ក៏​នៅតែ​និយាយ​ប្រកាន់​រឹង​ ​ព្រោះ​កំឡាំង​នៃ​ទិដ្ឋិ​ ​ព្រោះ​ការ​ស្ទាបអង្អែល​ដោយ​ទិដ្ឋិ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ដឹង​ច្បាស់​ ​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ហើយ​យ៉ាងនេះ​ឯង​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រោះតែ​យើងខ្ញុំ​ទាំងឡាយ
ថយ | ទំព័រទី ៣២ | បន្ទាប់