ពុំ​នោះ​សោត​ ​បើ​មាន​ភិក្ខុ​ណាមួយ​ ​ពោលទោស​អ្នក​ ​ក្នុង​ទី​ចំពោះមុខ​ពួក​ភិក្ខុនី​ ​ៗ​នោះ​ ​ក៏​ខឹង​អាក់អន់​ចិត្ត​ ​ថែមទាំង​ធ្វើ​អធិករណ៍​ ​ដោយហេតុ​នោះ​ផង​ ​ម្នាល​ផ​គ្គុ​ន​ ​បានឮ​ថា​ ​អ្នកតែង​នៅ​ច្រឡូកច្រឡំ​ ​ជាមួយនឹង​ពួក​ភិក្ខុនី​ ​យ៉ាងនេះ​ឬ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​ផ​គ្គុ​ន​ ​ចុះក្រែង​អ្នកជា​កុលបុត្រ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ដោយ​សទ្ធា​ឬ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​ផ​គ្គុ​ន​ ​អ្នក​នៅ​ច្រឡូកច្រឡំ​ជាមួយ​ពួក​ភិក្ខុនី​ហួស​វេលា​ ​ដោយ​អំពើ​ណា​ ​អំពើ​នុ៎ះ​មិន​សមគួរ​ដល់​អ្នក​ ​ដែល​ជា​កុលបុត្រ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ដោយ​សទ្ធា​ឡើយ​។​ ​ម្នាល​ផ​គ្គុ​ន​ ​ព្រោះហេតុនោះ​ ​បើប្រសិន​ជា​មាន​ភិក្ខុ​ណាមួយ​ ​ពោលទោស​ពួក​ភិក្ខុនី​នោះ​ ​ចំពោះមុខ​អ្នក​ ​ម្នាល​ផ​គ្គុ​ន​ ​ឆន្ទៈ​ណា​ ​ដែល​អាស្រ័យ​នូវ​ផ្ទះ​ ​គឺ​បញ្ចកាមគុណ​ ​វិតក្កៈ​ណា​ ​ដែល​អាស្រ័យ​នូវ​ផ្ទះ​គឺ​ ​បញ្ចកាមគុណ​ ​អ្នក​គប្បី​លះបង់​ឆន្ទៈ​ ​និង​វិតក្កៈ​ទាំងនោះ​ ​ក្នុង​ការ​ពោលទោស​នោះ​ចេញ​ ​ម្នាល​ផ​គ្គុ​ន​ ​មួយទៀត​ ​ក្នុង​ការ​ពោលទោស​នោះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​នឹង​មិន​ប្រែប្រួល​ផង​ ​អាត្មាអញ​ ​នឹង​មិន​បញ្ចេញវាចា​អាក្រក់​ផង​ ​អាត្មាអញ​ ​នឹងជា​អ្នកមាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​
ថយ | ទំព័រទី ៤ | បន្ទាប់