ជាអតីត ជាអនាគត ជាបច្ចុប្បន្ន ខាងក្នុង ឬខាងក្រៅ គ្រោតគ្រាត ឬល្អិត ថោកទាប ឬឧត្តម រូបណា ដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត អ្នកទាំងឡាយ គប្បីឃើញរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។ វេទនាណានីមួយ... សញ្ញាណានីមួយ សង្ខារទាំងឡាយណានីមួយ វិញ្ញាណណានីមួយ ជាអតីត ជាអនាគត ជាបច្ចុប្បន្ន ខាងក្នុង ឬខាងក្រៅ គ្រោតគ្រាត ឬល្អិត ថោកទាប ឬឧត្តម វិញ្ញាណណាដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត អ្នកទាំងឡាយ គប្បីឃើញនូវវិញ្ញាណទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។
[២៣] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើបានឃើញយ៉ាងនេះហើយ ក៏នឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយហើយ ក៏លែងត្រកអរ កាលបើលែងត្រកអរហើយ ចិត្តក៏ផុតស្រឡះ កាលបើចិត្តផុត