អាត្មាអញ​ ​នឹងជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ជា​អ្នកមាន​មេត្តាចិត្ត​ ​មិន​មានទោស​ចិត្ត​ផង​ ​ម្នាល​ផ​គ្គុ​ន​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​ផ​គ្គុ​ន​ ​ព្រោះហេតុនោះ​ ​បើប្រសិន​ជា​មាន​ភិក្ខុ​ណាមួយ​ ​ឲ្យ​នូវ​ការប្រហារ​ដោយដៃ​ ​ឲ្យ​នូវ​ការប្រហារ​ដោយ​ដុំដី​ ​ឲ្យ​នូវ​ការប្រហារ​ដោយ​ដំបង​ ​ឲ្យ​នូវ​ការប្រហារ​ដោយ​គ្រឿង​សាស្ត្រា​ ​ចំពោះ​អ្នក​ ​ម្នាល​ផ​គ្គុ​ន​ ​ឆន្ទៈ​ណា​ ​ដែល​អាស្រ័យ​នូវ​ផ្ទះ​គឺ​ ​បញ្ចកាមគុណ​ ​វិតក្កៈ​ណា​ ​ដែល​អាស្រ័យ​នូវ​ផ្ទះ​ ​គឺ​បញ្ចកាមគុណ​ ​អ្នក​គប្បី​លះបង់​ឆន្ទៈ​ ​និង​វិតក្កៈ​ទាំងនោះ​ ​ក្នុង​ការ​ឲ្យ​នូវ​ប្រហារ​នោះ​ចេញ​ ​ម្នាល​ផ​គ្គុ​ន​ ​មួយទៀត​ ​ក្នុង​ការ​ឲ្យ​នូវ​ប្រហារ​នោះ​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​នឹង​មិន​ប្រែប្រួល​ផង​ ​អាត្មាអញ​ ​នឹង​មិន​បញ្ចេញវាចា​អាក្រក់​ផង​ ​ជា​អ្នក​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​មានចិត្ត​មេត្តា​ ​មិន​មានទោស​ចិត្ត​ផង​ ​ម្នាល​ផ​គ្គុ​ន​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​
 [​៣​]​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ទៅ​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​បាន​ញ៉ាំង​ចិត្ត​តថាគត​ឲ្យ​ត្រេកអរ​ ​ក្នុង​សម័យមួយ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បាន​ប្រាប់ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត
ថយ | ទំព័រទី ៦ | បន្ទាប់