ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​លះបង់​នូវ​ជាតិ​សង្ខារ​(​១​)​ ​ជាស​ភាវៈ​ឲ្យ​នូវ​ភព​ថ្មី​ទាំង​បាន​កាត់​ផ្តាច់​ឫសគល់​ ​ធ្វើឲ្យ​ដូចជា​ដើមត្នោត​កំបុតក​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​ឲ្យ​លែងកើត​តទៅ​ខាងមុខ​ទៀត​ ​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​គូ​រំលុប​រំលាយ​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ជា​អ្នកមាន​សសរ​គោល​ដក​ឡើង​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​លះបង់​នូវ​តណ្ហា​ ​ទាំង​បាន​កាត់​ផ្តាច់​ឫសគល់​ ​ធ្វើឲ្យ​ដូចជា​ដើមត្នោត​កំបុតក​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​ឲ្យ​លែងកើត​តទៅ​ខាងមុខ​ទៀត​ ​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ជា​អ្នកមាន​សសរ​គោល​ដក​ឡើង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​មិន​មាន​សន្ទះទ្វារ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​លះបង់​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​
​(​១​)​ ​បាន​ដល់​អភិសង្ខារ​ ​គឺ​កម្ម​ជា​បច្ច័យ​ក្នុង​ភព​ថ្មី​ ​តាម​ទំនង​ដែល​ញ៉ាំង​សត្វ​ឲ្យ​ត្រេច​រង្គ​ត់​ទៅ​ក្នុង​ជាតិ​ទាំងឡាយ​
ថយ | ទំព័រទី ៦០ | បន្ទាប់