ហេតុនេះ​ហៅថា​ ​ឆេះ​ក្នុង​វេលា​ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​ព្រាហ្មណ៍​នេះ​ ​ជា​ឈ្មោះ​របស់​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​សុមេធ​ ​នេះ​ ​ជា​ឈ្មោះ​របស់​ភិក្ខុ​ ​ជា​សេក្ខបុគ្គល​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​សស្ត្រា​នេះ​ ​ជា​ឈ្មោះ​របស់​ប្រាជ្ញា​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​ជីក​នេះ​ ​ជា​ឈ្មោះ​របស់​ការ​ប្រារព្ធ​ព្យាយាម​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​សន្ទះទ្វារ​កង់​ ​នេះ​ជា​ឈ្មោះ​របស់​អវិជ្ជា​។​ ​ម្នាល​សុមេធ​ ​អ្នក​ចូរ​លើក​សន្ទះទ្វារ​កង់​ចេញ​ ​គឺថា​អ្នក​ចូរ​លះបង់​អវិជ្ជា​ចេញ​ ​ហើយ​យក​សស្ត្រា​ជីក​ទៀត​ ​នេះ​ជា​សេចក្តី​អធិប្បាយ​នៃ​ពាក្យ​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​សត្វ​ហីង​ ​ជា​ឈ្មោះ​របស់​សេចក្តី​ក្រោធ​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ម្នាល​សុមេធ​ ​អ្នក​ចូរ​លើ​ក​ហីង​ចេញ​ ​គឺថា​ ​អ្នក​ចូរ​លះបង់​សេចក្តី​ក្រោធ​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ចេញ​ ​ហើយ​យក​សស្ត្រា​ជីក​ទៀត​ ​នេះ​ជា​សេចក្តី​អធិប្បាយ​នៃ​ពាក្យ​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​ផ្លូវបែក​ជា​ពីរ​ ​នេះ​ជា​ឈ្មោះ​របស់​វិចិកិច្ឆា​។​ ​ម្នាល​សុមេធ​ ​អ្នក​ចូរ​លើក​នូវ​ផ្លូវបែក​ជា​ពីរ​ចេញ​ ​គឺថា​ ​អ្នក​ចូរ​លះបង់​វិចិកិច្ឆា​
ថយ | ទំព័រទី ៧៧ | បន្ទាប់