ផ្សព្វ​ ​ដែល​បុគ្គល​គប្បី​ដឹង​ច្បាស់​ ​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​តាំង​នៃ​តម្រេក១​។​ ​ម្នាល​សុមេធ​ ​អ្នក​ចូរ​លើក​កាំបិត​ ​និង​ជ្រញ់​ចេញ​ ​គឺថា​ ​អ្នក​ចូរ​លះបង់​កាមគុណ​ទាំង៥ចេញ​ ​ហើយ​យក​សស្ត្រា​ជីក​ទៀត​ ​នេះ​ជា​សេចក្តី​អធិប្បាយ​នៃ​ពាក្យ​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​ដុំ​សាច់​ ​នេះ​ជា​ឈ្មោះ​របស់​នន្ទិ​រាគ​ ​(​សេចក្តី​ត្រេកត្រអាល​)​។​ ​ម្នាល​សុមេធ​ ​អ្នក​ចូរ​លើក​ដុំ​សាច់​ចេញ​ ​គឺថា​ ​អ្នក​ចូរ​លះ​បង់​នន្ទិ​រាគ​ចេញ​ ​ហើយ​យក​សស្ត្រា​ជីក​ទៀត​ ​នេះ​ជា​សេចក្តី​អធិប្បាយ​នៃ​ពាក្យ​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​នាគ​ ​នេះ​ជា​ឈ្មោះ​របស់​ភិក្ខុ​ ​ដែល​ជា​ព្រះ​ខីណាស្រព​។​ ​នាគ​ចូរ​ឋិតនៅ​ចុះ​ ​អ្នក​កុំ​បៀតបៀន​នាគ​ឡើយ​ ​អ្នក​ចូរ​ធ្វើ​នូវ​ការ​នមស្ការ​នាគ​ចុះ​ ​នេះ​ជា​សេចក្តី​អធិប្បាយ​នៃ​ពាក្យ​នុ៎ះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​សំដែង​ ​នូវ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​កុមារ​កស្សប​មាន​អាយុ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ហើយ​ ​ចំពោះ​ភាសិត​ ​នៃ​ព្រះមានព្រះភាគ​។​

​ចប់​ ​វម្មិ​ក​សូត្រ​ ​ទី៣​។​

ថយ | ទំព័រទី ៧៩ | បន្ទាប់