កាន់ខ្សែបរដោយដៃឆ្វេង កាន់ជន្លួញដោយដៃស្តាំ បរទៅមុខខ្លះ បរវិលត្រឡប់ថយក្រោយខ្លះ តម្រង់ទៅរកផ្លូវដែលខ្លួនប្រាថ្នា និងដំណើរដែលខ្លួនប្រាថ្នា សេចក្តីនេះមានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនគួរធ្វើនូវការប្រៀនប្រដៅភិក្ខុទាំងឡាយនោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត គួធ្វើតែត្រឹមការដាស់ស្មារតីភិក្ខុទាំងឡាយនោះប៉ុណ្ណោះ មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរលះអកុសលចេញ ចូរធ្វើនូវសេចក្តីព្យាយាម ក្នុងកុសលធម៌ទាំងឡាយ ព្រោះថា កាលបើអ្នកទាំងឡាយ បានធ្វើយ៉ាងនេះ នឹងបានដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចជាព្រៃឈើធំនៅជិតស្រុក ឬនិគម ព្រៃឈើនោះ សឹងតែដេរដាស ដោយវល្លិឯលណ្ឌៈ(១) បុរសណាមួយ ប្រាថ្នានូវសេចក្តីចម្រើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីក្សេមក្សាន្ត ចាកគ្រឿងរួបរឹត ដល់ព្រៃឈើនោះ បុរសនោះ ឆ្កាកូនឈើដែលវៀចៗ មានឱជារសផែនដីជ្រួតជ្រាប
(១) អដ្ឋកថា ថា បានដល់វល្លិ៍ ដែលប្រទូស្តដើមឈើ គឺរួបរឹតឲ្យវិនាស