ទ្រង់​ពន្យល់​ ​ណែនាំ​ ​ឲ្យ​ក្លាហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​អំពី​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួចហើយ​ចេញទៅ​កាន់​អន្ធ​វ័ន​នោះ​ ​ដើម្បី​សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​សភាព​រួសរាន់​កាន់​និសីទនៈ​ ​ដើរ​តា​មក្រោយៗ​ ​នៃ​ភិក្ខុ​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ ​រមិលមើល​នូវ​សីសៈ​នៃ​បុ​ណ្ណ​មុន្តាណី​បុត្ត​។​ ​គ្រានោះ​ឯង​ ​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ ​ដើរចូល​ទៅកាន់​អន្ធ​វ័ន​ហើយ​ ​អង្គុយ​សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​ ​ទៀប​ម្លប់ឈើ​មួយ​ចំណែកខាង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​ចូល​ទៅកាន់​អន្ធ​វ័ន​ ​ហើយ​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ទៀប​ម្លប់ឈើ​មួយ​ដែរ​។​
 [​៣៤​]​ ​គ្រានោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ចេញ​អំពី​ទី​ពួន​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​រក​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​មួយអន្លើ​ ​ដោយ​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង
ថយ | ទំព័រទី ៨៦ | បន្ទាប់