ម្នាល​អាវុសោ​ ​ចុះលោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​បរិសុទ្ធិ​នៃ​កង្ខា​វិត​រណៈ​(​១​)​ឬ​។​ ​ម្នាល​អាវុសោ​ ​មិនមែន​ត្រឹម​ប៉ុណ្ណោះទេ​។​ ​ម្នាល​អាវុសោ​ ​ចុះលោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​បរិសុទ្ធិ​នៃ​មគ្គា​មគ្គញ្ញាណ​ទស្សនៈ​(​២​)​ឬ​។​ ​ម្នាល​អាវុសោ​ ​មិនមែន​ត្រឹម​ប៉ុណ្ណោះទេ​។​ ​ម្នាល​អាវុសោ​ ​ចុះលោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​បរិសុទ្ធិ​ ​នៃ​បដិបទា​ញាណទស្សនៈ​(​៣​)​ឬ​។​ ​ម្នាល​អាវុសោ​ ​មិនមែន​ត្រឹម​ប៉ុណ្ណោះទេ​។​ ​ម្នាល​អាវុសោ​ ​ចុះលោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​បរិសុទ្ធិ​នៃ​ញាណទស្សនៈ​ឬ​។​ ​ម្នាល​អាវុសោ​ ​មិនមែន​ត្រឹម​ប៉ុណ្ណោះទេ​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​ថេរ​វាចា​ថា​ ​កាលបើ​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​លោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​បរិសុទ្ធិ​នៃ​សីល​ឬ​ ​លោក​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​មិនមែន​ត្រឹម​ប៉ុណ្ណោះទេ​ ​កាលបើ
​(​១​)​ ​បរិសុទ្ធិ​ទាំង៣ក្នុង​ទីនេះ​ ​បាន​ដល់​បញ្ញា​កថា​តែមួយ​ប៉ុណ្ណោះ​។​ ​(​២​)​ ​បរិសុទ្ធិ​ទាំង៣ក្នុង​ទីនេះ​ ​បាន​ដល់​បញ្ញា​កថា​តែមួយ​ប៉ុណ្ណោះ​។​ ​(​៣​)​ ​បរិសុទ្ធិ​ទាំង៣ក្នុង​ទីនេះ​ ​បាន​ដល់​បញ្ញា​កថា​តែមួយ​ប៉ុណ្ណោះ​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់