[​៣៦​]​ ​ម្នាល​អាវុសោ​ ​ដូចជា​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​នៅ​គ្រប់គ្រង​ក្រុង​សាវត្ថី​ ​មាន​កិច្ច​នីមួយ​ ​ដែល​ត្រូវ​ធ្វើជា​ប្រញាប់​ប្រញាល់​ ​កើតឡើង​ក្នុង​ក្រុង​សាកេ​ត​ ​ជន​ទាំងឡាយ​ ​ដែល​នៅត្រង់​ចន្លោះ​ក្រុង​សាវត្ថី​ ​និង​ក្រុង​សាកេ​ត​ ​គប្បី​រៀបចំ​ ​នូវ​រថ​ព្រះ​ទីនាំង​ទាំង៧​ ​ថ្វាយព្រះ​បាទ​បសេនទិកោសល​នោះ​រួចហើយ​ ​ម្នាល​អាវុសោ​ ​ទើប​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ស្តេច​ចេញ​អំពី​ក្រុង​សាវត្ថី​ ​ឡើង​ព្រះ​ទីនាំង​ទី១​ ​ទៀប​ទ្វារ​ព្រះរាជវាំង​ខាងក្នុង​ ​ទ្រង់​ស្តេច​ដោយ​រថ​ព្រះ​ទីនាំង​ទី១​ ​ក៏បាន​ដល់ទៅ​រថ​ព្រះ​ទីនាំង​ទី២​ ​ហើយ​លះបង់​រថ​ព្រះ​ទីនាំង​ទី១​ ​ឡើង​គង់​រថ​ព្រះ​ទីនាំង​ទី២​ ​ទ្រង់​ស្តេច​ដោយ​រថ​ព្រះ​ទីនាំង​ទី២​ ​ក៏បាន​ដល់ទៅ​រថ​ព្រះ​ទីនាំង​ទី៣​ ​ទ្រង់​លះបង់​រថ​ព្រះ​ទីនាំង​ទី២​ ​រួច​ឡើង​គង់​រថ​ព្រះ​ទីនាំង​ទី៣​ ​ទ្រង់​ស្តេច​ដោយ​រថ​ព្រះ​ទីនាំង​ទី៣​ ​ក៏បាន​ដល់​រថ​ព្រះ​ទីនាំង​ទី៤​ ​ទ្រង់​លះបង់​រថ​ព្រះ​ទីនាំង​ទី៣​ ​ក៏​ឡើង​គង់​រថ​ព្រះ​ទីនាំង​ទី៤​ ​ទ្រង់​ស្តេច​ដោយ​រថ​ព្រះ​ទីនាំង​ទី៤​ ​ក៏បាន​ដល់​រថ​ព្រះ​ទីនាំង​ទី៥​ ​ទ្រង់​លះបង់​រថ​ព្រះ​ទីនាំង​ទី៤
ថយ | ទំព័រទី ៩៣ | បន្ទាប់