ម្នាល​ទីឃៈ​ ​ប្រសិនបើ​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​និង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​មានចិត្ត​ជ្រះថ្លា​ ​រលឹក​ចំពោះ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ការ​រលឹក​នោះ​ ​តែង​នាំមក​នូវ​ប្រយោជន៍​ ​ដល់​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ដល់​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ព្រមទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​អស់​កាលយូរ​អង្វែង​ ​ម្នាល​ទីឃៈ​ ​អ្នក​ចូរ​មើល​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​គុណ​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​កំណត់​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សេចក្តី​នេះ​ចប់ហើយ​ ​ទីឃ​បរ​ជន​យក្ស​ ​ក៏​ពេញចិត្ត​ ​ត្រេកអរ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ចូឡ​គោ​សិង្គ​សាល​សូត្រ​ ​ទី១​។​

ថយ | ទំព័រទី ១៨ | បន្ទាប់