បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ យើងមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ កិច្ចដែលត្រូវធ្វើ ល្មមដោយហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បានដល់ ដោយហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួកយើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០៦] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកដឹងប្រមាណ ក្នុងភោជន ពិចារណាដោយឧបាយនៃប្រាជ្ញា ហើយទើបបរិភោគនូវអាហារ និងបរិភោគដើម្បីលេង (ដូចក្មេងអ្នកស្រុក) ក៏ទេ ដើម្បីនឹងឲ្យកើតបុរិសមានះស្រវឹង (ដូចអ្នកប្រដាល់) ក៏ទេ